Author Topic: Carragher ថា Man City ប្រហែលមិនធ្លាក់ពី UCL ដោយចាញ់ Real ទេ  (Read 88 times)

dykh

  • Full Member
  • ***
  • Posts: 158
    • View Profile


អតីតតារាឆ្នើមរបស់ Liverpool លោក Jamie Carragher និយាយថា Erling Haaland មិនមែនជាអ្នកផ្លាស់ប្ដូរការប្រកួតនោះទេសម្រាប់ Manchester City នៅពេលដែលត្រូវប្រជែងពាន Premier League ប៉ុន្ដែគេអាចជួយក្រុមនេះឈ្នះ Champions League។

ខ្សែប្រយុទ្ធឆ្នើមជនជាតិន័រវែស ត្រូវបាន Man City ទិញពីក្លិប Borussia Dortmund ក្នុងតម្លៃ ១៥លានផោន ហើយវីរបុរសរបស់ក្រុមហង្សក្រហមលោក Carragher ជឿជាក់ថា Haaland នឹងមិនធ្វើឱ្យក្រុមមេឃខៀវ មានការប្រែប្រួលខ្លាំងនោះទេ ផ្អែកលើចំនួនប្រកួត និងពិន្ទុដែលពួកគេធ្លាប់ទទួលបាននៅក្នុងលីគ។

ទោះយ៉ាងណាក្ដី លោកគិតថា Haaland អាចជាកីឡាករសំខាន់ ក្នុងការជួយក្រុមរបស់លោក Pep Guardiola ឈ្នះជើងឯកពានអឺរ៉ុប។

នៅពេលត្រូវបានសួរថាតើ ការផ្ទេរចូល Haaland អាចជួយឱ្យ Man City ឈ្នះលីគកាន់តែស្រួលជាងមុនដែរទេ, លោក Carragher បានតបថា៖ “ខ្ញុំមិនគិតដូច្នេះទេ។ ខ្ញុំនៅតែគិតថា City ជាក្រុមដែលមានប្រៀប ប៉ុន្ដែខ្ញុំមិនគិតថា Haaland ជាអ្នកផ្លាស់ប្ដូរការប្រកួត ដើម្បីឈ្នះជើងឯកលីគឡើយ។

ខ្ញុំគិតថា Haaland គឺជាកម្លាំងបន្ថែមដើម្បីប្រជែងពាន Champions League។ ប្រសិនបើគេក្រៅដីនៅម៉ាឌ្រីដ ពួកគេនឹងមិនចាញ់ការប្រកួតទេ។ ខ្ញុំគិតថា នោះជាភាពខុសប្លែក ដែលគេនឹងបង្កើតឡើង៕

ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

GregoryHep

  • Hero Member
  • *****
  • Posts: I am a geek!!
    • View Profile

GregoryHep

  • Hero Member
  • *****
  • Posts: I am a geek!!
    • View Profile