ក្លឹប Newcastle ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា កំពុងតែចរចាយ៉ាងណាស៊ីជម្រៅដើម្បីនាំយក ខ្សែប្រយុទ្ធ Alexander Isak ពីក្លឹប Real Sociedad នៅក្នុងថ្ងៃនេះ។
បើតាមកំពូលអ្នកកាសែត Fabrizio Romano នៅក្នុងខណៈនេះ Isak និង Newcastle បានព្រមព្រៀងគ្នាជាលក្ខខណៈផ្ទាល់ខ្លួនហើយក្លឹបអង់គ្លេសនេះកំពុងតែចរចាបញ្ចប់ជាមួយ Real Sociedad ។
បើតាម Sky Sports ខាង Newcastle និង Real Sociedad ជិតព្រមព្រៀងគ្នានឹងទិញលក់ Isak ក្នុងតម្លៃប្រមាណ៦៨លានដុល្លារ ដោយពេលនេះកំពុងតែចរចាលើប្រាក់លើកទឹកចិត្តផ្សេងៗ។
កីឡាករខាងលើនេះមានវ័យ២២ឆ្នាំ ដោយមកលេងនៅ Real Sociedad តាំងពីឆ្នាំ២០១៩មក ដោយចូលរួមប្រកួតសុរបបាន ១៣២ប្រកួត និងស៊ុតចូល៤៤គ្រាប់។
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ