ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Inter Milan កីឡាករ Lautaro Martinez ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងចាប់អារម្មណ៍ខ្លាំង ទៅលើលទ្ធភាពក្នុងការផ្ទេរទៅចូលរួមជាមួយក្លិបតោខៀវ Chelsea នៅរដូវក្តៅខាងមុខនេះ ។
ជាក់ស្តែង ក្រុម Chelsea ត្រូវបានគេដឹងថាកំពុងស្ថិតនៅក្នុងទីផ្សារដោះដូរ ដើម្បីស្វែងរកជម្រើសខ្សែប្រយុទ្ធថ្មី បន្ទាប់ពីបានមើលឃើញថាជម្រើសប្រយុទ្ធរបស់ខ្លួន នៅរដូវកាលដែលទើបតែបញ្ចប់ទៅ ហាក់មិនបានបង្ហាញពីគុណភាពគ្រប់គ្រាន់នៅឡើយ ។
យ៉ាងណាមិញ ជាមួយនឹង Kai Havertz ដែលរំពឹងថានឹងអាចផ្ទេរទៅចូលរួមជាមួយក្រុម Arsenal ស្របពេល Romelu Lukaku ក៏មិនរំពឹងថានឹងវិលត្រលប់មកកាន់ក្លិបវិញ បន្ទាប់ពីត្រូវដាក់ឱ្យក្លិប Inter Milan ខ្ចីជើងនោះ Chelsea ត្រូវបានគេជឿជាក់ថាកំពុងដាក់គោលដៅលើ Martinez ជាជម្រើសកំពូលរបស់ខ្លួន ។
ភ្នាល់បាល់