Erling Haaland រកបានគ្រាប់បាល់សឹងតែគ្រប់ប្រកួតឲ្យ Manchester City ធ្វើឲ្យអ្នកចាំទីរបស់ក្លឹប Copehagen កីឡាករ Kamil Grabara ចោទជាសំនួរថា តើគេគឺជាមនុស្សឬ។
Haaland រកបានពីរគ្រាប់ អំឡុងពេល City យកឈ្នះ Copehagen ៥-០ ដែលជាគ្រាប់ទី១៩ក្នុងការលេង១២ប្រកួត ចាប់តាំងផ្ទេរពីក្លឹប Borussia Dortmund ក្នុងរដូវក្ដៅនេះ។ កីឡាករវ័យ២២ឆ្នាំត្រូវបានលោក Pep Guardiola ប្ដូរចេញក្រោយបញ្ចប់វគ្គទីមួយ ជំនួសវិញដោយកីឡាករ Cole Palmer។
ក្រោយបញ្ចប់ការប្រកួត Grealish ដែលជាមិត្តរួមក្រុម Haaland បាននិយាយថា វាពិតជាមិនគួរឲ្យជឿ។ គេមិនដែលឃើញឃើញបែបនេះក្នុងជីវិតរបស់គេឡើយ។ សម្រាប់គ្រាប់ទីមួយនិងទីពីររបស់ Haaland គេបានត្រឹមឈរសើច។ អ្នកចាំទីរបស់ Copehagen បានប្រាប់គេថា Haaland មិនមែនមនុស្សឡើយ។
ការដែលប្ដូរចេញក្រោយចប់វគ្គទីមួយ លោក Guardiola បានបញ្ជាក់ថា Haaland ដែលលេងពេញៗម៉ោងគ្រប់ប្រកួតនោះ គ្មានរបួសអ្វីឡើយ៕
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ