ភ្ញាក់ផ្អើល PSG ចង់នាំយក Rashford មកចាប់ដៃគូជាមួយ Mbappe និង Messi
ក្លិបយក្សរបស់បារាំង Paris Saint-Germain មានគម្រោងចង់ផ្ទេរយកខ្សែប្រយុទ្ធ Marcus Rashford ក្នុងរដូវក្ដៅនេះ។
ម្ចាស់ជើងឯក Ligue 1 មានបំណងចង់បន្ថែមកម្លាំងនៅតំបន់ប្រយុទ្ធដើម្បីចាប់ដៃគូជាមួយ Lionel Messi និង Kylian Mbappe។ ហើយ Rashford វ័យ២៤ឆ្នាំជាខ្សែប្រយុទ្ធដែលពួកគេចង់បាន។ នេះបើយោងតាមសារព័ត៌មានរបស់បារាំង L’Equipe។ គេបានដឹងថា PSG បានបើការពិភាក្សារួចរាល់ជាមួយតំណាងរបស់ Rashford ប៉ុន្តែពួកគេមិនទាន់ដាក់សំណើផ្លូវការណាមួយទៅកាន់ Manchester United នៅឡើយទេ។ ក្លឹបបិសាចក្រហមទំនងនឹងទាមទារតម្លៃខ្លួនខ្ពស់ ប្រសិនបើ PSG ដាក់សំណើមក។
Rashford សញ្ជាតិអង់គ្លេសនឹងអស់កុងត្រាជាមួយ United នៅរដូវក្ដៅក្រោយ ប៉ុន្តែក្លឹបមានជម្រើសក្នុងការបន្តកិច្ចសន្យារបស់គេសម្រាប់មួយឆ្នាំទៀត។ PSG ពេលនេះចង់បានខ្សែប្រយុទ្ធម្នាក់ដែលអាចលេងបានទាំងបម្រើប្រយុទ្ធនិងប្រយុទ្ធចំតួ ខណៈ Rashford អាចលេងបានទាំងពីរតំណែងនេះ៕
ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ