ខ្សែបម្រើ Ethan Laird ដែលជាកីឡាកររបស់ក្លឹប Manchester United បានផ្លាស់ទៅកាន់ក្លឹប Queens Park Ranger ដែលជាក្លឹបនៅ Championship ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាផ្លូវការនៅក្នុងថ្ងៃនេះ។
Laird នឹងទៅលេងនៅ Queens Park Ranger ក្នុងរយៈពេល ១រដូវកាល ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
កីឡាករនេះបានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលបានផ្លាស់ទៅកាន់ក្លឹប Championship ខាងលើនេះ ដោយខាងថ្នាក់ដឹកនាំ Queens Park Ranger ក៏ពេញចិត្តនឹងស្វាគមន៍កីឡាករនេះផងដែរ។
Laird ជាកីឡាករដែលបណ្ដុះបណ្ដាលដោយ Man Utd តាំងពីក្រុមថ្នាលមក ដោយកីឡាករនេះផ្លាស់ទៅលេងក្លឹបនានាក្នុងលក្ខខ័ណ្ឌខ្ចីជើងតាំងពីរដូវកាលឆ្នាំ២០២០/២១ រហូតមក។
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ