Author Topic: អ្នក​ចាំ​ទី Copenhagen ​ខ្សឹប​ប្រាប់​ Grealish ថា Haaland មិនមែន​ជា​មនុស្ស​ទេ  (Read 59 times)

phannson

  • Jr. Member
  • **
  • Posts: 69
    • View Profile


Erling Haaland រក​បាន​គ្រាប់​បាល់​សឹងតែ​គ្រប់​ប្រកួត​ឲ្យ Manchester City ធ្វើ​ឲ្យ​អ្នក​ចាំ​ទី​របស់​ក្លឹប Copehagen កីឡាករ Kamil Grabara ចោទ​ជា​សំនួរ​ថា តើ​​គេ​គឺ​ជា​មនុស្ស​ឬ។
Haaland រក​​បាន​ពីរ​គ្រាប់​ អំឡុង​ពេល City យក​ឈ្នះ Copehagen ៥-០ ដែល​ជា​គ្រាប់​ទី​១៩​ក្នុង​ការ​លេង​១២​ប្រកួត ចាប់​តាំង​​​ផ្ទេរ​​ពី​ក្លឹប Borussia Dortmund ក្នុង​រដូវ​ក្ដៅ​នេះ។ កីឡាករ​វ័យ​២២​ឆ្នាំ​ត្រូវ​បាន​លោក Pep Guardiola ប្ដូរ​ចេញ​ក្រោយ​បញ្ចប់​វគ្គ​ទី​មួយ ជំនួស​វិញ​ដោយ​កីឡាករ Cole Palmer។
ក្រោយ​បញ្ចប់​ការ​ប្រកួត Grealish ដែល​ជា​មិត្ត​រួម​ក្រុម​ Haaland បាន​និយាយ​​ថា វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ។ គេ​មិន​ដែល​ឃើញ​​ឃើញ​បែប​នេះ​ក្នុង​ជីវិត​របស់​គេ​ឡើយ។ សម្រាប់​គ្រាប់​ទី​មួយ​និង​ទី​ពីរ​របស់ Haaland គេ​បាន​ត្រឹម​ឈរ​សើច។ អ្នក​ចាំ​ទី​របស់ Copehagen បាន​ប្រាប់​គេ​ថា Haaland មិនមែន​មនុស្ស​ឡើយ។
ការ​ដែល​ប្ដូរ​ចេញ​ក្រោយ​ចប់​វគ្គ​ទីមួយ លោក Guardiola បាន​បញ្ជាក់​ថា Haaland ដែល​លេង​ពេញ​ៗ​ម៉ោង​គ្រប់​ប្រកួត​នោះ គ្មាន​របួស​អ្វី​ឡើយ៕អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

GregoryHep

  • Hero Member
  • *****
  • Posts: I am a geek!!
    • View Profile