សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចកែប្រែពិន័យកីឡាករ Gabriel Silva Costa ពីការព្យួររយៈពេល៦ខែ មកត្រឹម១ប្រកួត ប៉ុន្តែការពិន័យជាប្រាក់២លានរៀលនៅរក្សាទុកដដែល បន្ទាប់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចរបស់សហព័ន្ធ។
ការព្យួរ១ប្រកួតនេះមានន័យថា ការប្រកួតជុំទី២ជាមួយ ក្រសួងការពារជាតិ នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកានេះ Gabriel មិនអាចចូលលេងបានទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា កីឡាករ Gabriel បានអបអរគ្រាប់បាល់ដោយបានបង្ហាញអាវទ្រនាប់ដោយមានពាក្យស្លោក «100% Jesus» ហើយសហព័ន្ធបានពិន័យព្យួរការប្រកួតរយៈពេល៦ខែ និងប្រាក់២លានរៀល៕
អានពត៌មានប្រចាំថ្ងៃ