Author Topic: FFC សម្រេចព្យួរកីឡាករ​ Gabriel តែ1 ប្រកួត ក្រោយក្លិបព្រះខ័នរាជស្វាយរៀងប្តឹង  (Read 15 times)

srey ny

  • Newbie
  • *
  • Posts: 23
    • View Profile


សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​សម្រេច​កែ​ប្រែពិន័យ​កីឡាករ Gabriel Silva Costa ពី​ការព្យួរ​រយៈ​ពេល​៦​ខែ មកត្រឹម​១​ប្រកួត ប៉ុន្តែ​ការ​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​នៅ​រក្សា​ទុក​ដដែល បន្ទាប់ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ការ​សម្រេច​របស់​សហព័ន្ធ។
ការ​ព្យួរ១​ប្រកួត​នេះ​មាន​ន័យ​ថា ការ​ប្រកួត​ជុំ​ទី២​ជា​មួយ ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​វិច្ឆិកា​នេះ Gabriel មិន​អាច​ចូល​លេង​បាន​ទេ។
សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​តុលា កីឡាករ Gabriel បាន​អបអរ​គ្រាប់​បាល់​ដោយ​បាន​បង្ហាញ​អាវទ្រនាប់​ដោយ​មាន​ពាក្យ​ស្លោក «100% Jesus» ហើយ​សហព័ន្ធ​បាន​ពិន័យ​ព្យួរ​ការ​ប្រកួត​រយៈ​ពេល​៦​ខែ និង​ប្រាក់​២​លាន​រៀល៕
អានពត៌មានប្រចាំថ្ងៃ